ជំងឺវិកលចរិក

អ្វីទៅជំងឺវិកលចរិក

ជំងឺវិកលចរិក គឺជាក្រុមជំងឺផ្លូវចិត្តធ្ងន់ធ្ងរ បុគ្គលដែលមានជំងឺវិកលចរិកមិនអាចធ្វើការបែងចែករវាងការពិត និងភាពស្រមើស្រមៃរបស់ពួកគេបានឡើយ។ ចាប់ផ្តើមពីមួវិនាទីឡើងទៅបើពួកគេមានជំនឿខុសប្លែកពីធម្មតា លឺសម្លេង ឫមើលឃើញនូវអ្វីដែលអ្នកផងទាំងពួងមិនលឺឫមិនឃើញ នោះពួកគេមានជំងឺវិកលចរិកពិតប្រាកដហើយ។

មូលហេតុនៃជំងឺវិកលចរិក

  • បញ្ហាគ្រួសារ សង្គម
  • ស្ថានភាពជំងឺផ្លូវកាយមួយចំនួន
  • ការប៉ះទង្គិចពីកុមារភាព
  • ព្រឹត្តិការណ៏ផ្សេងៗក្នុងជីវិតរស់នៅប្រចាំថ្ងៃ
  • បម្រែលបម្រួលនូវសារធាតុគីមីក្នុងខ្លួន(អរម៉ូន)
  • កត្តាតំណរពូជ
  • ការប្រើប្រាស់ឳសថមួយចំនួន
  • ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ជាដើម

រោគសញ្ញានៃជំងឺវិលកចរិក

ក្រុមគ្រសារនឹងពិបាកសម្គាល់អោយឃើញតាំងតែពីដំបូងនូវអាការៈចាប់ផ្តើមនៃជំងឺវិកលចរិក ប្រសិនបើពួកគេមិនបានយកចិត្តទុកដាក់លើអាការៈទាំងនេះ។ រោគសញ្ញារួមមាន

  • អាកប្បកិរិយាចម្លែក កាច
  • បង្កអោយមានគ្រោះថ្នាក់ដល់ខ្លួនឯង ឫអ្នកដទៃ
  • និយាយច្រើន និយាយតែឯង និងស្តាប់មិនយល់
  • មិនគេង ពួនសង្ងំតែឯង ដើរឫរត់ចេញក្រៅផ្ទះ
  • ការថយចុះនូវសកម្មភាពប្រចាំថ្ងៃ ឫបាត់បង់ទាំងស្រុង
  • សង្ស័យច្រើន ទៅលើមនុស្សដែលរស់នៅជំុវិញខ្លួន ថាពួកគេប៉ុនប៉ងធ្វើអាក្រក់ទៅលើខ្លួន
  • មានជំនឿខុសប្លែកពីធម្មតា អួតអាងខ្លួនឯង
  • លឺសម្លេង ឫមើលឃើញនូវអ្វីដែលអ្នកផងទាំងពួងនៅជុំវិញ មិនលឺ ឫមិនឃើញ។

ការព្យាបាលជំងឺវិកលចរិក

  • ការដាក់អោយសម្រាកព្យាបាលគឺជាការចាំបាច់បំផុត
  • ការព្យាបាលដោយឳសថប្រឆាំងនឹងជំងឺវិកលចរិក
  • ការព្យាបាលតាមបែបចិត្តសាស្រ្ត
  • ការគ្រប់គ្រងស្រ្តេស
  • ការគាំទ្រផ្លូវចិត្ត ផ្លល់ប្រឹក្សា
  • ការស្តារសតិបញ្ញា ស្មារតី និងកាយសម្បទា
  • ការសហការណ៏យ៉ាងស្និតពីក្រុមគ្រួសារ សហគមន៍
  • ការអន្តរាគមន៍ទប់ស្កាត់មិនអោយមានការលាប់ឡើងវិញ

ការការពារ

  • ការប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេចចេញ កែប្រែ និងសម្របខ្លួនទៅនឹង ស្ថានភាពតានតឹងក្នុងចិត្តដែលជួបប្រទះ ស្ទើតែរាល់ថ្ងៃក្នុងជីវិតរស់នៅ
  • បញ្ឈប់ការសេពគ្រឿងស្រវឹង និងគ្រឿងញៀន ទទួលយកការព្យាបាលអោយទាន់ពេលវេលា
  • ពិសារថ្នាំអោយបានទៀងទាត់តាមវេជ្ជបញ្ជា ផ្លល់ព័តមានដល់គ្រួពេទ្យជាបន្ទាន់ក្នុង ករណីថ្នាំមានផលរំខាន
លេខទំនាក់ទំនង

តាមដាន់ចំណេះដឹង និងពត៏មានពីបញ្ហាផ្លូវចិត្តតាមរយះបណ្តាញសង្គប់របស់ពួកយើង

Scroll to Top