អ្វីទៅជំងឺធ្លាក់ទឺកចិត្ត

Depression Disorder

ជម្ងឹធ្លាក់ទឹកចិត្ត គឺជាជម្ងឺមួយក្នុងចំណោមជម្ងឺផ្លូវចិត្តផ្សេង ទៀតដែលយើងជួបប្រទះញឹកញាប់ជាងគេ។ ជម្ងឺធ្លាក់ទឹកចិត្ត គឺជាការធ្លាក់ ចុះនៃ អារម្មណ៍ដែលមានរយៈពេលយូរ (លើសពី២សប្តាហ៍)។ វាស្តែងចេញនូវការប៉ះពាល់អវិជ្ជមានទៅលើអារម្មណ៍ ការគិត ដំណេក អាកប្បកិរិយា សុខភាពផ្លូវកាយ និងការបំពេញការងារប្រចាំថ្ងៃរបស់លោកអ្នក។ វាលើសពីអារម្មណ៍មិនសប្បាយចិត្តធម្មតា ជម្ងឺធ្លាក់ទឹកចិត្តលាយឡំនឹងសញ្ញាជាច្រើនដូចជា មានអារម្មណ៍នឿយ ហត់គ្រប់ពេលវេលា បាត់បង់ ភាពសប្បាយរីករាយជាមួយនឹងអ្វីដែលធ្លាប់ធ្វើពីមុន ឬមានចិត្តចង់ បញ្ចប់ជីវិតខ្លួនឯងតែម្តង។ ជម្ងឺធ្លាក់ទឹកចិត្តអាចមានមូលហេតុច្បាស់ លាស់ ឬពេលខ្លះទៀតមិនមានមូលហេតុច្បាស់លាស់នោះទេ។

ប្រភេទនៃជំងឺធ្លាក់ទឹកចិត្ត

  • Seasonal Affective Disorder:
  • Atypical Depresssion:
  • Bipolar Disorder
  • Psychotic Depression
  • Postpartum Depression
  • Premenstrual Dysphoric Disorder
  • Situational Depression
  • Persistent Depressive Disorder

រោគសញ្ញានៃជំងឺធ្លាក់ទឺកចិត្តមានដូចខាងក្រោម

បទពិសោធន៍នៃការរួមផ្សំនៃរោគសញ្ញាទាំងនេះ – រួមជាមួយនឹងអារម្មណ៍មិនល្អ ឬការបាត់បង់ភាពរីករាយ – សម្រាប់រយៈពេលយ៉ាងហោចណាស់ពីរសប្តាហ៍អាចបង្ហាញពីដំណាក់កាលនៃជំងឺធ្លាក់ទឹកចិត្ត ដែលរោគសញ្ញារួមមាន៖

– រោគសញ្ញាលើរាងកាយ

  • អាការ:រាងកាយ អស់កំលាំងល្ហិតល្ហៃស្ទើរគ្រប់ពេលវេលាដោយ គ្មានមូលហេតុ
  • វិបត្តិដំណេក បាត់ចំណង់អាហារ ស្រកទំងន់ ឬឡើងទំងន់
  • ឈឺក្បាល ឈឺចុកចាប់សាច់ដុំស្ទើរតែពេញ ខ្លួនប្រាណ
  • ឈឺចុកផ្សាលើចុងដង្ហើម ទល់លាមក
  • រដូវមិនទៀងទាត់(សម្រាប់ស្ត្រី)

– រោគសញ្ញាលើផ្លូវចិត្ត នឹងអារម្មណ៏

  •  អាការៈផ្លូវចិត្ត មានអារម្មណ៍ក្រៀមក្រំ សោកសៅអស់សង្ឃឹម ដូចបាត់បង់អ្វីមួយ
  • ឆាប់ខឹងឆេវឆាវ
  • បាត់បង់នូវចំណាប់អារម្មណ៍ និងសប្បាយស្ទើរគ្រប់សកម្មភាពក្នុងជីវិតរស់នៅប្រចាំថ្ងៃ
  • គ្មានទំនុកចិត្តលើខ្លួនឯង ពិបាកក្នុងការសម្រេចចិត្ត
  • ស្តីបន្ទោសខ្លួនឯង មានគំនិតមិនចង់រស់ ឬធ្លាប់ធ្វើសកម្មភាពសម្លាប់ខ្លួនម្តង ឬច្រើនដងរួចមកហើយ(អត្តឃាដ)។

– រោគសញ្ញាលើអាកប្បកិរិយា និង ការគិត

  • ពិបាកក្នុងការផ្ចង់អារម្មណ៍និងការចងចាំធ្លាក់ចុះ
  • គ្មានចំណង់ចង់ចេញក្រៅ ឬធ្វើការ
  • ដកខ្លួនចេញពីគ្រួសារ មិត្តភក្តិ និងសង្គម ឈានទៅរកការផឹកស្រា សេពគ្រឿងញៀន និងការប្រើប្រាស់ថ្នាំងងុយគេងដោយគ្មានវេជ្ជបញ្ជា។
  • ស្អប់ខ្លួនឯង គ្រប់យ៉ាងជាកំហុសខ្ញុំទាំងអស់
  • គ្មានអ្វីល្អសម្រាប់រូបខ្ញុំទេនៅលើលោកនេះ
  • ជីវិតខ្ញុំគ្មានន័យអ្វីទាំងអស់
  • គ្មានអ្នកណាស្រឡាញ់ ពេញចិត្តលើខ្ញុំឡើយ
  • ខ្ញុំមិនចង់រស់

ការព្យាបាល

ជម្ងឺធ្លាក់ទឹកចិត្តអាចជាជម្ងឺធ្ងន់ធ្ងរ និងអាចប៉ះពាល់ដល់អាយុជិវិតបាន ប៉ុន្តែជម្ងឺនេះអាចព្យាបាលបានដោយវិធីសាស្រ្តមួយចំនួនដូចជា៖

  • ការព្យាបាលដោយប្រើថ្នាំលើកទឹកចិត្ត និងការព្យាបាលតាមបែបពុទ្ធិអាកប្បកិរិយា
  • ការនិយាយ ឬបញ្ចេញនូវអារម្មណ៍ទៅកាន់មនុស្ស ជាទីស្រឡាញ់របស់លោកអ្នក។
  • ការគាំទ្រផ្លូវចិត្តនិងផ្តល់ការប្រឹក្សា
  • ការធ្វើរបបអាហារឲ្យមានតុល្យភាព
  • ការធ្វើលំហាត់ប្រាណ និងសម្រាកកាយចិត្តជាប្រចាំ
  • គេងឲ្យបានគ្រប់គ្រាន់
  • ទទួលការប្រឹក្សានិងព្យាបាលជាមួយគ្រូពេទ្យដែលមានជំនាញ។

ការបង្កាពីជំងឺធ្លាក់ទឹកចិត្ត

  • ការប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេចវេស កែប្រែ និងសម្របទៅនឹងស្ថានភាពតានតឹងក្នុងចិត្តដែលជួបប្រទះ ស្ទើរតែរាល់ថ្ងៃ ក្នុងជីវិតរស់នៅ។
  • បញ្ឈប់ការសេពគ្រឿងស្រវឹង និងគ្រឿងញៀន
  • ទទួលយកការព្យាបាលឲ្យទាន់ពេលវេលា
  • អនុវត្តន៍តាមវេជ្ជបញ្ជាដោយពិសារថ្នាំឲ្យបានទៀងទាត់
  • មិនឈប់ព្យាបាល និងការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ
  • ផ្តល់ព័ត៌មានដល់គ្រូពេទ្យជាបន្ទាន់ក្នុងករណីថ្នាំមានផលវិបាក
  • អ្នកជម្ងឺនិងក្រុមគ្រួសារអ្នកត្រូវសហការណ៍ជាមួយ ក្រុមគ្រូពេទ្យ ដើម្បីរៀនសូត្រអំពី ថាអ្វីទៅជាជម្ងឺធ្លាក់ទឹកចិត្ត ?
លេខទំនាក់ទំនង

តាមដាន់ចំនិះដឹង និងពត៏មានពីបញ្ហាផ្លូវចិត្តតាមរយះបណ្តាញសង្គប់របស់ពួកយើង

Scroll to Top