Menu
ជំងឺវិកលចរិក
អ្វីទៅជំងឺវិកលចរិក
ជំងឺវិកលចរិក គឺជាក្រុមជំងឺផ្លូវចិត្តធ្ងន់ធ្ងរ បុគ្គលដែលមានជំងឺវិកលចរិកមិនអាចធ្វើការបែងចែករវាងការពិត និងភាពស្រមើស្រមៃរបស់ពួកគេបានឡើយ។ ចាប់ផ្តើមពីមួវិនាទីឡើងទៅបើពួកគេមានជំនឿខុសប្លែកពីធម្មតា លឺសម្លេង ឫមើលឃើញនូវអ្វីដែលអ្នកផងទាំងពួងមិនលឺឫមិនឃើញ នោះពួកគេមានជំងឺវិកលចរិកពិតប្រាកដហើយ។
មូលហេតុនៃជំងឺវិកលចរិក
- បញ្ហាគ្រួសារ សង្គម
- ស្ថានភាពជំងឺផ្លូវកាយមួយចំនួន
- ការប៉ះទង្គិចពីកុមារភាព
- ព្រឹត្តិការណ៏ផ្សេងៗក្នុងជីវិតរស់នៅប្រចាំថ្ងៃ
- បម្រែលបម្រួលនូវសារធាតុគីមីក្នុងខ្លួន(អរម៉ូន)
- កត្តាតំណរពូជ
- ការប្រើប្រាស់ឳសថមួយចំនួន
- ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ជាដើម
រោគសញ្ញានៃជំងឺវិលកចរិក
ក្រុមគ្រសារនឹងពិបាកសម្គាល់អោយឃើញតាំងតែពីដំបូងនូវអាការៈចាប់ផ្តើមនៃជំងឺវិកលចរិក ប្រសិនបើពួកគេមិនបានយកចិត្តទុកដាក់លើអាការៈទាំងនេះ។ រោគសញ្ញារួមមាន
- អាកប្បកិរិយាចម្លែក កាច
- បង្កអោយមានគ្រោះថ្នាក់ដល់ខ្លួនឯង ឫអ្នកដទៃ
- និយាយច្រើន និយាយតែឯង និងស្តាប់មិនយល់
- មិនគេង ពួនសង្ងំតែឯង ដើរឫរត់ចេញក្រៅផ្ទះ
- ការថយចុះនូវសកម្មភាពប្រចាំថ្ងៃ ឫបាត់បង់ទាំងស្រុង
- សង្ស័យច្រើន ទៅលើមនុស្សដែលរស់នៅជំុវិញខ្លួន ថាពួកគេប៉ុនប៉ងធ្វើអាក្រក់ទៅលើខ្លួន
- មានជំនឿខុសប្លែកពីធម្មតា អួតអាងខ្លួនឯង
- លឺសម្លេង ឫមើលឃើញនូវអ្វីដែលអ្នកផងទាំងពួងនៅជុំវិញ មិនលឺ ឫមិនឃើញ។
ការព្យាបាលជំងឺវិកលចរិក
- ការដាក់អោយសម្រាកព្យាបាលគឺជាការចាំបាច់បំផុត
- ការព្យាបាលដោយឳសថប្រឆាំងនឹងជំងឺវិកលចរិក
- ការព្យាបាលតាមបែបចិត្តសាស្រ្ត
- ការគ្រប់គ្រងស្រ្តេស
- ការគាំទ្រផ្លូវចិត្ត ផ្លល់ប្រឹក្សា
- ការស្តារសតិបញ្ញា ស្មារតី និងកាយសម្បទា
- ការសហការណ៏យ៉ាងស្និតពីក្រុមគ្រួសារ សហគមន៍
- ការអន្តរាគមន៍ទប់ស្កាត់មិនអោយមានការលាប់ឡើងវិញ
ការការពារ
- ការប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេចចេញ កែប្រែ និងសម្របខ្លួនទៅនឹង ស្ថានភាពតានតឹងក្នុងចិត្តដែលជួបប្រទះ ស្ទើតែរាល់ថ្ងៃក្នុងជីវិតរស់នៅ
- បញ្ឈប់ការសេពគ្រឿងស្រវឹង និងគ្រឿងញៀន ទទួលយកការព្យាបាលអោយទាន់ពេលវេលា
- ពិសារថ្នាំអោយបានទៀងទាត់តាមវេជ្ជបញ្ជា ផ្លល់ព័តមានដល់គ្រួពេទ្យជាបន្ទាន់ក្នុង ករណីថ្នាំមានផលរំខាន
លេខទំនាក់ទំនង
តាមដាន់ចំណេះដឹង និងពត៏មានពីបញ្ហាផ្លូវចិត្តតាមរយះបណ្តាញសង្គប់របស់ពួកយើង