អំពីយើង
គ្លីនិកផ្លូវចិត្ត សាន់រ៉ាយ ក៏ត្រូវបានគេស្គាល់ថាជាមន្ទីរពេទ្យឯកទេសវិកលវិទ្យាឯកជនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅកណ្តាលនៃរាជធានីភ្នំពេញ។លើសពីនេះទៅទៀត មន្ទីរពេទ្យ សាន់រ៉ាយ ត្រូវបានបង្កើតឡើងដោយក្រុមគ្រូពេទ្យជំនាញឯកទេសវិកលវិទ្យា អ្នកជំនាញចិត្តវិទ្យា និងអ្នកជំនាញជាច្រើនរូបទៀតដើម្បីចូលរួមពិគ្រោះនឹងព្យាបាលអោយកាន់តែមានប្រសិទ្ធិភាពខ្ពស់ នឹងតម្លៃសមរម្យ។ យើងទាំងអស់គ្នាលះបង់កំលាំងកាយដើម្បីជួយ និងផ្តល់សេវាកម្មសុខភាពផ្លូវចិត្តដ៏ល្អបំផុតដល់អតិថិជនរបស់យើង។
បេសកកម្មយើង
ដើម្បីលើកកម្ពស់សុខមាលភាពផ្លូវចិត្តរបស់អតិថិជននិមួយៗ អោយពួកគេទទួលបាននូវភាពឯករាជ្យ ម្ចាស់ការលើជីវិតរស់នៅប្រចាំថ្ងៃចូលរួម សកម្មភាពក្នុងសង្គម ប្រកបដោយភាពឆ្នៃប្រឌិត និងសុវត្ថិភាព។ សំរេចបាននូវបេសកម្មទាំងនេះក្រុមអ្នកជំនាញយើងនឹងផ្តល់ទំនុកចិត្ត និងព្យាបាលជម្ងឺផ្លូវចិត្តប្រកបដោយគុណភាព ការស្តារសតិបញ្ញា ស្មារតី កាយសម្បទា និងលទ្ធភាពពលកម្ម រួមទាំងការផ្តល់ការអប់រំផ្លូវចិត្ត និងវិធីសាស្ត្រគ្រប់គ្រងអ្នកជម្ងឺផ្លូវចិត្តទៅដល់ក្រុមគ្រួសារទៀតផងដែរ។
យើងតែងតែប្រកាន់ខ្ជាប់នូវគុណតម្លៃជាស្នូលដើម្បីសម្រេចបាននូវចក្ខុវិស័យនិងបេសកកម្មរបស់យើង។តម្លៃរបស់យើងរួមមាន:
លេខទំនាក់ទំនង
តាមដាន់ចំនិះដឹង និងពត៏មានពីបញ្ហាផ្លូវចិត្តតាមរយះបណ្តាញសង្គប់របស់ពួកយើង